ព័ត៌មាន

BenQ 4K ម៉ូនីទ័រលេងហ្គេមសម្រាប់ឧបករណ៍ PC, Xbox Series X, PlayStation 5

BenQ ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៍សម្រាប់ភ្ជាប់ជាមួយនឹងកុំព្យូទ័រ និងម៉ូនីទ័រកម្រិតខ្ពស់ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេម 4K ថ្មីរបស់ខ្លួន។ ម៉ូនីទ័រថ្មីនេះមានឈ្មោះហៅថា BenQ Mobiuz EX3210U ហើយវាមានអេក្រង់ទំហំ 32-inch 4K Ultra-HD (3,840×2,160 pixels)IPS LCD ជាមួយនឹងកម្រិត 1ms MRPT response time (2ms GtG) និង 144Hz refresh rate នៅពេលដែលភ្ជាប់ទៅកាន់កុំព្យូទ័រ។

 image

នៅពេលដែលវាភ្ជាប់ទៅកាន់ឧបករណ៍ PlayStation 5 ឬ Xbox Series X វាមានកម្រិត refresh rate 120Hz ។ BenQ Mobiuz EX3210U នេះមានកម្រិតពន្លឺដល់ទៅ 600 nits ហើយវាប្រប្រាស់នូវបច្ចេកវិទ្យា HDRi technology​សម្រាប់កែប្រែពន្លឺដោយស្វ័យប្រវត្តិ។ ម៉ូនីទ័រនេះទ្រទ្រង់នូវ AMD FreeSync Premium Pro ដែលមានកម្រិត dynamic refresh rates ។ ម៉ូនីទ័រនេះក៏មាន color modes ជាច្រើនដូចជា Cinema HDRi, Custom, DisplayHDR, Paper, FPS, Game HDRi, M-Book, Racing game, RPG,sRGB ។ អេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ Flicker-free និង Low Blue Light ផងដែរ។ ម៉ូនីទ័រនេះមាន 2x 2W speakers និង 5W subwoofer ហើយវាក៏មាន 5x audio presets ថែមទៀត៕

image