មេរោគ Electron Bot ប្រើប្រាស់នូវ Microsoft App Store ដើម្បីចម្លងមេរោគទៅកាន់គណនីបណ្តាញសង្គម

មេរោគ​ SEO poisoning bot កំពុងតែវាយប្រហារទៅលើគណនីជាច្រើននៅលើបណ្តាញសង្គម ហើយវាឆ្លងតាមរយៈហេ្គម Temple Run ។ មេរោគ bot នេះមានគោលដៅក្នុងការវាយប្រហារទៅលើគណនីបណ្តាញសង្គមជាច្រើនដូចជា Facebook, Google និង SoundCloud ។

image

មេរោគ Electron bot នេះបានជ្រៀតចូលទៅក្នុងហាង Store ផ្លូវការរបស់ក្រុមហ៊ុន Microsoft តាមរយៈការ​clone ទៅលើហ្គេម Temple Run ឬ Subway Surfer ។ មេរោគ bot នេះអនុញ្ញាតអោយអ្នកវាយប្រហារអាចគ្រប់គ្រងទៅលើម៉ាស៊ីនដែលឆ្លងមេរោគបាន។ មេរោគ Electron អនុញ្ញាតអោយហេគឃ័រអាចបង្កើតនូវគណនីថ្មី ការ login, comment និង​like នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម។

មកទល់ពេលនេះ មេរោគ malware នេះបានឆ្លងទៅកាន់ជនរងគ្រោះច្រើនជាង 5,000 នាក់នៅក្នុងប្រទេសជាង 20 ដែលមាននៅក្នុងប្រទេសរុស្សី Bermuda អេស្ប៉ាញ ស៊ុយអែត និងប៊ុលហ្គារី។ មេរោគ Electron bot នេះគឺកំពុងតែឆ្លងយ៉ាងសកម្មទៅកាន់អ្នកប្រើប្រាស់ជាច្រើន។ អ្នកជំនាញជាច្រើនប្រាប់ទៅកាន់អ្នកប្រើប្រាស់ជៀសវាងការតម្លើងនូវ Apps ណាដែលមានការ review តិច ឬមានឈ្មោះដែលមិនអាចជឿជាក់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *