ព័ត៌មាន

ZTE MC888 Flagship Wi-Fi 7 ឧបករណ៍ចែកចាយទិន្នន័យលឿនបំផុតដល់ទៅ 10Gbps

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2022 នេះ ក្រុមហ៊ុន ZTE បានប្រកាសបង្ហាញនូវផលិតផលថ្មី Wi-Fi 7 consumer-ready product ដំបូងបំផុតរបស់ពិភពលោកដែលមានឈ្មោះហៅថា ZTE MC888 Flagship ។ សម្រាប់ ZTE MC888 Flagship នេះគឺជាឧបករណ៍ Wi-Fi 7 5G CPE(Customer Premises Equipment) ដែលទទួលនូវទិន្នន័យ cellular ដូចជា 4G LTE/5G នឹងប​ម្លែងវាទៅជា WiFi signals សម្រាប់អ្នកប្រើប្រាស់ដើម្បីភ្ជាប់ទៅ។

 image

ZTE MC888 Flagship នេះទ្រទ្រង់នូវ sub6 និង mmWave frequency bands និងបច្ចេកវិទ្យា smart antenna X technology ។ វាក៏មានអេក្រង់ LED នៅលើ Router នេះដែលអ្នកអាចគ្រប់ក្រងទៅលើការផ្លាស់ប្តូរនូវ network signal ផងដែរ។ វាមានល្បឿនអ៊ីនធឺណិតដល់ទៅ 10Gbps។ នៅក្នុងពេលនេះ MC888 Flagship នេះគឺជាដំណោះស្រាយ Wi-Fi 7 លឿនបំផុតរបស់ពិភពលោក ហើយវាក៏ទ្រទ្រង់នូវ 2.4GHz/5GHz/6Hz frequency bands ដែលមានល្បឿនដល់ទៅ 19GBps ។ វាក៏មានមុខងារថ្មីដូចជា 320MHz bandwidth, multi-link operation (MLO) និង 4K QAM សម្រាប់អ្នកប្រើប្រាស់ដល់ទៅ 256 នាក់អោយទទួលបាននូវល្បឿនថេរ និងលឿនក្នុងការប្រើប្រាស់៕

image