ក្រុមហ៊ុន Vodafone ធ្វើការស៊ើបអង្កេតទៅលើ Source Code ដែលក្រុមហេគឃ័រអះអាងថាលួចបាន!

ក្រុមហេគឃ័រ “Lapsus$” អះអាងថា ខ្លួនបានលួចយកនូវ source code files ដែលមានទំហំដល់ទៅ 200GB ដែលស្មើទៅនឹង  5,000 GitHub repositories របស់ក្រុមហ៊ុន Vodafone ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន  Vodafone បញ្ជាក់ថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងនេះ។

image

ក្រុមហ៊ុន Vodafone និយាយថា “យើងកំពុងតែធ្វើការស៊ើបអង្កេតរួមគ្នាជាមួយនឹងក្រុមអ្នកអនុវត្តន៍ច្បាប់ ហើយពេលនេះយើងនៅមិនទាន់អាចធ្វើការអត្ថាធិប្បាយទៅលើរឿងនេះបាននៅឡើយទេ។ នៅក្នុង Source Code នេះមិនមានផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ទេ។”

image

ក្រុមហេគឃ័រនៅមិនទាន់ទម្លាយនូវ source code របស់ក្រុមហ៊ុន Vodafone ដែលពួកគេអះអាងថា​ទទួលបាននៅឡើយទេ។ ក្រុមហេគឃ័រនេះក៏ស្នើអោយអ្នកប្រើប្រាស់ធ្វើការបោះឆ្នោតតាមរយៈការ subscribe ទៅកាន់  Telegram channel ប្រសិនបើពួកគេចង់បាននូវ  source code របស់ក្រុមហ៊ុន Vodafone នេះ។ ការបោះឆ្នោតនេះបញ្ចប់នៅថ្ងៃទី 13 ខែមីនា។  នៅក្នុងការទម្លាយចេញី MercadoLibre អោយដឹងថា សម្រាប់ source code និងទិន្នន័យរបស់អ្នកប្រើប្រាស់ជាង 300,000 នាក់អាចនឹងត្រូវហេគឃ័រគ្រប់គ្រង៕

 

Leave a Reply

Your email address will not be published. Required fields are marked *