ការិយាល័យឥណទានអាហ្រ្វិកខាងត្បូងរងការបំពានទិន្នន័យ ខណៈហេគឃ័រទាមទារប្រាក់លោះ 15 លានដុល្លារអាមេរិក

ការិយាល័យឥណទានកំពូលមួយនៅអាហ្រ្វិកខាងត្បូងបានទទួលរងការបំពានទិន្នន័យ ហើយក្រុមហេគឃ័រទាមទារនូវប្រាក់លោះចំនួន15 លានដុល្លារអាមេរិក។ ក្រុមហ៊ុន  TransUnion បញ្ជាក់ថា ក្រុមហេគឃ័របានទាមទារប្រាក់លោះដើម្បីទទួលបាននូវទិន្ននយចេញពី Server របស់ក្រុមហ៊ុន  TransUnionនៅក្នុងអាហ្វ្រិកខាងត្បូង ប៉ុន្តែយើងមិនបង់ប្រាក់លោះនោះទេ។

image

សារព័ត៌មាន  ITWeb របស់អាហ្វិ្រកខាងត្បូងនិយាយថា ក្រុមហេគឃ័រនេះមានឈ្មោះហៅថា  N4aughtysecTU ដែលមានមូលដ្ឋាននៅក្នុងប្រទេសប្រេស៊ីល។ ក្រុមហេគឃ័រនេះទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ ក្រុមនេះអះអាងនៅលើ Telegram ថា “យើងគឺជាក្រុម N4ughtySec ហើយយើងបានហេគទៅលើក្រុមហ៊ុន TransUnion របស់អាហ្វ្រិកខាងត្បូងតាំងពីឆ្នាំ 2012។”​

វានៅមិនទាន់មានព័ត៌មានលម្អិតណាមួយអំពីការវាយប្រហារនេះទេ ប៉ុន្តែក្រុមហេគឃ័រនេះអះអាងថា​ក្រុមហ៊ុន  TransUnion ប្រើប្រាស់នូវលេខសម្ងាត់ដែលទន់ខ្សោយនៅលើបណ្តាញ network របស់ពួកគេ។ ក្រុមឧក្រិដ្ឋជននេះនិយាយថា “យើងមានព័ត៌មានរបស់អតិថិជនច្រើនជាង 4TB ។ ព័ត៌មាននេះគឺមានទិន្នន័យរបស់ក្រុមហ៊ុនសហគ្រាសច្រើនជាង 200។ យើងបានទាក់ទងក្រុមហ៊ុន TransUnion ដើម្បីបង់ប្រាក់លោះ។” ITWeb នេះបន្ថែមថា ក្រុមហេគឃ័របានស្នើសុំប្រាក់លោះជា bitcoin ដែលមានតម្លៃប្រហែលជា 15 លានដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *