ព័ត៌មាន

Cobalt Strike និង Prometheus Traffic Direction System – Tools ថ្មីនៅក្នុងការគំរាមកំហែងនៅលើអ៊ីនធឺណិត

ការតភ្ជាប់ (connection) មួយត្រូវគេសង្ស័យថាមានទំនាក់ទំនងរវាងប្រព័ន្ធ Prometheus traffic direction system (TDS) និង  cracked copy របស់ Cobalt Strike ។ ឧបករណ៍ទាំង 2 នេះត្រូវប្រើប្រាស់ជា tools នៅក្នុងការវាយប្រហារផងដែរ។

image

ក្រុមអ្នកស្រាវជ្រាវរបស់  BlackBerry រកឃើញនូវការប្រើប្រាស់នូវ version ថ្មីមួយដែលមិនស្របច្បាប់របស់ Cobalt Strike និង Prometheus TDS ដែលក្រុមហេគឃ័រប្រើប្រាស់ដើម្បីវាយប្រហារ។ ក្រុមអ្នកជំនាញនិយាយថា Prometheus TDS គឺជា cracked version របស់ Cobalt Strike ។ តម្លៃនៃសេវាកម្ម malware នេះគឺមានតម្លៃ $250 ក្នុងមួយខែ។

មុខងារសំខាន់ៗនៅក្នុង Prometheus នេះគឺមាន malicious infrastructure, PHP backdoors, malicious email distribution, illicit file-hosting និងការចែកចាយទៅលើ malicious files ផងដែរ។ ដូចនេះ ការផ្តល់ជូននូវមុខងារ Prometheus TDS ដែលជា cracked Cobalt Strike tool នេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ទីភ្នាក់ងារសុវត្ថិភាព៕