ព័ត៌មាន

Hisense Hi Reader e-book reader ឧបករណ៍ងាយស្រួលក្នុងការអានសៀវភៅអេឡិចត្រូនិច

ក្រុមហ៊ុនបច្ចេកវិទ្យា Hisense ទើបតែប្រកាសបង្ហាញនូវ eBook readers ស៊េរីថ្មីរបស់ខ្លួដែលមានឈ្មោះហៅថា  Hisense Hi Reader e-book reader ។ ឧបករណ៍នេះមានរូបរាងស្តើងក្នុងការប្រើប្រាស់ កម្រាស់ 7.5mm និងទម្ងន់  177g ។  

image

Hisense Hi Reader នេះភ្ជាប់ជាមួយនឹងអេក្រង់ 6.7-inch e-ink ជាមួយនឹងកម្រិត  pixel density 300ppi និង screen ratio84% ។ អេក្រង់នេះទ្រទ្រង់នូវ 36-level DC dimming ។ ថេប្លេតនេះទ្រទ្រង់នូវបន្ទះឈីប UNISOC T610 Octa-core chipset ជាមួយនឹងល្បឿន  1.8GHz ។ វាមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ។ ឧបករណ៍នេះមានថាមពលថ្មទំហំ  3000mAh និងប្រព័ន្ធប្រតិបត្តិការ  Android 10 ៕