ព័ត៌មាន

Huawei FreeBuds 4E TWS កាសស្តាប់ឥតខ្សែឆ្លាតវៃសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  FreeBuds 4E TWS ។ កាសស្តាប់ FreeBuds 4E នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន​ active noise cancellation 2.0 technology ។ កាសស្តាប់នេះមាន 14.3mm driver ហើយវាក៏មានភ្ជាប់ជាមួយនឹង  14.3mm driver និងកម្រិតសំឡេង 40KHz ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS ។

 image

កាសស្តាប់ FreeBuds 4E នេះមានភ្ជាប់ជាមួយនឹង Bluetooth 5.2 ។ វាអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ 2 ក្នុងពេលដំណាលគ្នាផងដែរ។ កាសស្តាប់នេះមានកម្រិត  latency mode90ms សម្រាប់ការលេងហ្គម និងភ្ជាប់ជាមួយនឹង  touch controls និង gesture controls ។ កាសស្តាប់ Freebuds 4E នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 30mAh នៅលើកាសស្តាប់ និងថាមពលថ្មទំហំ 410mAh នៅលើ charging case ។ កាសស្តាប់នេះទ្រទ្រង់នូវ IP67 សម្រាប់ការពារទឹក និងធូលីផងដែរ៕