ព័ត៌មាន

Oppo Enco Air2 កាសស្តាប់ដ៏ឆ្លាតវៃសមត្ថភាពខ្ពស់

ក្រុមហ៊ុន Oppo ថ្មីៗនេះបានប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ Enco Air2 ដែលជាជំនាន់ថ្មីរបស់កាសស្តាប់ Enco Air earbuds ។ កាសស្តាប់នេះមានការឌីស្សាញស្រដៀងគ្នា ប៉ុន្តែវាមានការពង្រឹងទៅលើ drivers និងទ្រទ្រង់នូវ  low-latency ។ កាសស្តាប់ឥតខ្សែ  Oppo Enco Air2 នេះមានពណ៌ស និងពណ៌ខៀវសម្រាប់ធ្វើការជ្រើសរើស។

 image

Oppo Enco Air2 នេះមានភ្ជាប់ជាមួយនឹង 13.4mm drivers ដែលធ្វើអោយកាសស្តាប់នេះមានគុណភាពសំឡេងល្អជាងកាសស្តាប់ជំនាន់មុនៗ។ កាសស្តាប់នេះភ្ជាប់ជាមួយនឹង charging case ដ៏ស្រស់ស្អាតផងដែរ។​វាប្រើប្រាស់នូវ binaural low-latency តាមរយៈ Bluetooth v5.2 ។ កាសស្តាប់នេះទ្រទ្រង់នូវ AI Noise Cancellation ដែលផ្តល់នូវគុណភាពនៃការខលល្អជាងមុន។ កាសស្តាប់នេះទ្រទ្រង់នូវ IPX4 និង  TUV Rheinland។ វាអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android និង iOS ៕