ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតក្លែងបន្លំជាលោក Alexei Navalny ដើម្បីប្រមូលប្រាក់

ក្រុមហេគឃ័របានក្លែងបន្លំជាអ្នកប្រឆាំងទៅនឹងប្រទេសរុស្សី និងស្នើសុំនូវជំនួញហិរញ្ញវត្ថុសម្រាប់ខ្លួនរបស់ពួកគេ និងប្រទេសអ៊ុយក្រែន។ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតទាំងនេះបានក្លែងបន្លំធ្វើជាព្រះអង្គម្ចាស់របស់នីហ្សេរីយ៉ា និងក្លែងបន្លំជាមេដឹកនាំការប្រឆាំងទៅនឹងប្រទេសរុស្សីលោក Alexei Navalny រួមជាមួយនឹងមនុស្សសំខាន់ៗជាច្រើនទៀតផងដែរ។

image

ក្រុមឧក្រិដ្ឋជនដែលក្លែងបន្លំជាលោក Alexei បានសុំជំនួយ និងដកប្រាក់ចេញពីគណនីធនាគារមួយរបស់ទួរគី។ តាមការបញ្ជាក់នៅក្នុងអ៊ីម៉ែលនេះ 25% នៃទឹកប្រាក់នេះគឺសម្រាប់ជួយយុទ្ធនាការរបស់លោក និង 75% នៃទឹកប្រាក់នោះគឺសម្រាប់ជួយប្រទេសអ៊ុយក្រែន។

នៅក្នុងខែមីនានេះ ក្រុមហ៊ុនសុវត្ថិភាព Avanan រកឃើញនូវយុទ្ធនាការនៃការក្លែងបន្លំនេះ។ ក្រុមឧក្រិដ្ឋជននេះត្រូវគេដឹងថាលួចបានទឹកប្រាក់យ៉ាងច្រើននៅក្នុងយុទ្ធនាការនេះ។ ក្រុមហេគឃ័របានប្រើប្រាស់នូវយុទ្ធនាការ phishing ផ្ញើរអ៊ីម៉ែលទៅកាន់ inbox របស់ជនរងគ្រោះដែលមានអាសយដ្ឋានផ្ញើរចេញពីទីក្រុងស៊ាងហៃ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែយុទ្ធនាការក្លែងបន្លំធ្វើជាព្រះអង្គម្ចាស់របស់នីហ្សេរីយ៉ា ក្រុមឧក្រិដ្ឋជនរកប្រាក់បានច្រើនជាង $700,000 ក្នុងមួយឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *