មន្ត្រីជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបក្លាយជាគោលដៅនៃការវាយប្រហារមេរោគ Spyware របស់ក្រុម NSO Group

កម្មវិធី Spy software ត្រូវបានឌីស្សាញឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល NSO Group ក្នុងគោលដៅធ្វើចារកម្មទៅលើមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងគណៈកម្មការអ៊ឺរ៉ុប។ តាមការបញ្ជាក់របស់ Reuters អោយដឹងថា មន្ត្រីជាន់ខ្ពស់ទាំងនេះក្លាយជាគោលដៅនៃការប្រើប្រាស់មេរោគ spyware របស់ក្រុម NSO Group ។

image

នៅក្នុងគោលដៅនៃការវាយប្រហារនេះមានលោក Didier Reynders ដែលជារដ្ឋបុរសជាន់ខ្ពស់នៅក្នុងស្នងការយុត្តិធម៌អ៊ឺរ៉ុបតាំងពីឆ្នាំ 2019 ហើយវាមានគណៈកម្មាធិការចំនួន 4 នាក់ទៀតក៏ក្លាយជាគោលដៅផងដែរ។ គណៈកម្មាធិការទាំងនេះក៏ទទួលបាននូវសារវាយប្រហារតាមរយៈ iPhone កាលពីខែវិច្ឆិកាឆ្នាំមុននេះផងដែរ។

កាលពីខែវិច្ឆិកាឆ្នាំមុននេះ ក្រុមហ៊ុន Apple បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនអ៊ីស្រាអែល NSO Group និងក្រុមហ៊ុនធំ OSY Technologies ដោយសារតែបានកំណត់គោលដៅវាយប្រហារទៅលើអ្នកប្រើប្រាស់ Apple នៅក្នុងសហរដ្ឋអាមេរិកតាមរយៈការប្រើប្រាស់មេរោគ Pegasus spyware ។ មេរោគ spyware នេះអាចប្រើប្រាស់បាននៅលើ iPhone និង Android ហើយវាអាចចូលទៅក្នុង messages, emails, photos និង record calls បានថែមទៀត។

Reuters អះអាងថា​ព័ត៌មាននៃការវាយប្រហារទៅលើគណៈកម្មាធិការរបស់សហភាពអ៊ឺរ៉ុបនេះគឺជាការចាប់ផ្តើមរបស់ក្រុម NSO នេះជាមួយនឹងមេរោគ spyware របស់ខ្លួន។ តាមការបញ្ជាក់របស់លោក Sophie in &#039t Veld សមាជិកសភាសហភាពអ៊ឺរ៉ុបនិយាយថា សហភាពអ៊ឺរ៉ុបគ្រោងនឹងបើកដំណើរការគណៈកម្មាធិការស៊ើបអង្កេតទៅលើការប្រើប្រាស់កម្មវិធី software ឃ្លាំមើលណាមួយទៅលើសមាជិករបស់អ៊ឺរ៉ុបនៅថ្ងៃទី 19 ខែមេសាខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *