ព័ត៌មាន

ក្រុម Anonymous ទម្លាយទិន្នន័យ 15GB ដែលលួចបានចេញពី Orthodox Church របស់រុស្សី

ក្រុម Anonymous នៅតែបន្តក្នុងការវាយប្រហារទៅលើអង្គភាពរដ្ឋាភិបាល និងអាជីវកម្មឯកជនជាច្រើនរបស់ប្រទេសរុស្សី ហើយនៅក្នុងសប្តាហ៍នេះ ក្រុមហេគឃ័រនេះក៏អះអាងថា ខ្លួនបានហេគទៅលើក្រុមហ៊ុនឯកជនធំៗគឺ Thozis Corp  និងMarathon Group  ផងដែរ។

image

ពេលនេះ ក្រុមហេគឃ័រនេះក៏ទម្លាយទិន្នន័យ 15GB ជាមួយនឹង 57,000 emails របស់ Orthodox Church ប្រទេសរុស្សីផងដែរ។ ទិន្នន័យបែកធ្លាយនេះគឺទម្លាយចេញពី DDoSecrets platform  ។ សម្រាប់ពេលនេះ ទិន្នន័យនេះនៅមិនទាន់ប្រគល់ជាសាធារណៈនោះទេ វាត្រូវប្រគល់អោយទៅអ្នកសារព័ត៌មាន និងក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ៕