ព័ត៌មាន

Sony Wena 3 Ultraman Edition នាឡិកាស៊េរីថ្មីឌីស្សាញយ៉ាងពិសេស

ក្រុមហ៊ុនផលិតខ្សែភាពយន្ត Shin Ultraman របស់ប្រទេសជប៉ុនបានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Sony Corporation ក្នុងការផលិតនូវនាឡិកា Wena 3 Ultraman Edition ដ៏ទាន់សម័យបំផុត។ នាឡិកា Sony Wena3 Ultraman edition នឹងធ្វើការផលិតនៅក្នុងចំនួនត្រឹមតែ 1000 គ្រឿងប៉ុណ្ណោះ។  Wena3 Ultraman edition មានគែមធ្វើពីលោហធាតុពណ៌ទឹកប្រាក់-ប្រផេះយ៉ាងទាក់ទាញ។

 image

នៅផ្នែកខាងក្រោយនៃនាឡិកានេះគឺមានឡូហ្គោ Defence Force Logo រួមជាមួយនឹងលេខ serial number បង្ហាញអំពីលេខរបស់នាឡិកានេះផងដែរ។ អ្វីដែលកាន់តែពិសេសនោះ នាឡិកា Wena 3 Ultraman edition នេះអាចភ្ជាប់ជាមួយនឹងស្មាតហ្វូន ហើយវានឹងបង្ហាញនូវសាររំលឹកផងដែរ។ វាក៏មានមុខងារក្នុងការតាមដានសុខភាព និងភ្ជាប់ជាមួយនឹងមុខងារ NFC សម្រាប់ការទូទាត់ប្រាក់ផងដែរ៕