ព័ត៌មាន

អ្នកគ្រប់គ្រងប្រព័ន្ធទិន្នន័យ IT ម្នាក់បានលុបចោលប្រព័ន្ធ Database របស់ប្រធានក្រុមហ៊ុនពេលនេះជាប់ពន្ធធនាគារ 7 ឆ្នាំ

លោក Han Bing អតីតអ្នកគ្រប់គ្រងប្រព័ន្ធ Database របស់ក្រុមហ៊ុនឈ្មួញជើងសារអចលនទ្រព្យយក្សរបស់ប្រទេសចិនគឺក្រុមហ៊ុនLianjia ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល 7 ឆ្នាំដោយសារតែថការចូលទៅក្នុងប្រព័ន្ធសាជីវកម្ម និងបំផ្លាញចោលទិន្នន័យរបស់ក្រុមហ៊ុននេះ។

image

លោក Bing ត្រូវគេចោទប្រកាន់ថាបានធ្វើទង្វើរនេះនៅក្នុងខែមិថុនាឆ្នាំ 2018 នៅពេលដែលគាត់ប្រើប្រាស់នូវសិទ្ធិជា Admin និងគណនីជា root ដើម្បីចូលទៅក្នុងប្រព័ន្ធ system ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ និងលុបចោលនូវទិន្នន័យទាំងអស់នៅក្នុង Database servers និង app servers ចំនួន 2 ។

ទង្វើនេះបានបណ្តាលអោយមានការប៉ះពាល់ភ្លាមៗដល់ប្រតិបត្តិការជាច្រើនរបស់ក្រុមហ៊ុន Lianjia និងបណ្តាលអោយបុគ្គលិករាប់ម៉ឺននាក់គ្មានប្រាក់បៀរវត្ស ហើយក្រុមហ៊ុនក៏បានស្តារនូវទិន្នន័យនេះមកវិញដែលចំណាយទឹកប្រាក់ប្រហែលជា  $30,000 ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះមានឈ្មួញជើងសារប្រហែលជា 120,000 នាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 51 ហើយក្រុមហ៊ុននេះមានតម្លៃទីផ្សារប្រហែលជា 6 ពាន់លានដុល្លារអាមេរិក៕