Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 Lenovo Slim 7i កុំព្យូទ័រដ៏ទាក់ទាញបំពាក់នូវបន្ទះឈីប 12th gen Intel Core processor និងអេក្រង់ 90Hz

May 23
01:04 pm 2022
Like and Share this page:

កុំព្យូទ័រ Lenovo Slim 7i Carbon បានប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ។ នេះគឺជាកុំព្យូទ័រដែលមានទម្ងន់ស្រាលបំផុតដែលមានទម្ងន់ក្រោម 1kg ។ វាបំពាក់នូវបន្ទះឈីប 12th generation Intel processors, Harman Kardon speakers និងអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់ថែមទៀត។ កុំព្យូទ័រ Lenovo Slim 7i Carbon នេះមានអេក្រង់ទំហំ 13.3-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 2.5K ។

 image

វាមានកម្រិតពន្លឺ 400 nits, 90Hz refresh rate, Dolby Vision និងវិញ្ញាបនបត្រ TUV Rheinland ថែមទៀត។ កុំព្យូទ័រនេះមានតួខ្លួនអាលុយមីញ៉ូមម៉ាញ៉េស្យូមថែមទៀត។ Lenovo Slim 7i នេះភ្ជាប់ជាមួយនឹង dual 2W stereo speakers Harman Kardon និង Dolby Atmos ផងដែរ។ វាបំពាក់នូវ backlit keyboard និង HD Webcam ជាមួយនឹងកាមេរ៉ា IR ផងដែរ។ Lenovo Slim 7i នេះប្រើប្រាស់នូវបន្ទះឈីប 12th generation Intel Core i5 ឬ i7 processor ។

image

វាមានក្រាហ្វិកកាត Intel Iris Xe graphics ។ វាមានរ៉េមទំហំ 32GB LPDDR5 RAM និង 1TB PCIe SSD storage ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 50Whr និងប្រព័ន្ធប្រតិបត្តិការ Windows 11 Home OS ។ កុំព្យូទ័រនេះមានការតភ្ជាប់ដូចជា WiFi-6/6E, Bluetooth 5.1, Thunderbolt 4 port និង USB-C port ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5048
Yesterday : 15243
This Month : 36580
Last Month : 407458
Total Visitor : 32184178