ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការអាប់ដេតជាបន្ទាន់ទៅលើចន្លោះប្រហោង Zero-Day ដែលប្រើប្រាស់ក្នុងការហេគទៅលើកុំព្យូទ័រ Macs និងស្មាតវ៉ច

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែធ្វើការអាប់ដេតសុវត្ថិភាពថ្មីដើម្បីដោះស្រាយទៅលើបញ្ហានៃចន្លោះប្រហោង zero-day ដែលក្រុមហេគឃ័រអាចធ្វើការកេងចំណេញ និងវាយប្រហារទៅលើកុំព្យូទ័រ Macs និងស្មាតវ៉ច Apple Watch ផងដែរ។ Zero-days គឺជាចន្លោះប្រហោងសុវត្ថិភាពដែលក្រុមហ៊ុនផ្គត់ផ្គង់ software មិនអាចដឹងបាន និងមិនទាន់ធ្វើការ patch ។

image

ពេលនេះ ចន្លោះប្រហោងនេះក៏មានការផ្សព្វផ្សាយជាសាធារណៈ proof-of-concept exploits មុនពេលដែលវាត្រូវបាន patch ផងដែរ។ ក្រុមហ៊ុន Apple ក៏ទម្លាយថា ពួកគេបានទទួលនូវរបាយការណ៍ជាច្រើនអំពី bug មួយនេះដែលកំពុងតែវាយប្រហារជាសកម្ម។ ចន្លោះប្រហោងនេះមានលេខកូដ (CVE-2022-22675) ដែលស្ថិតនៅក្នុង  AppleAVD ដែលអនុញ្ញាតអោយ Apps ធ្វើការប្រតិបត្តិកូដនៅក្នុងសិទ្ធិជា kernel privileges ។

សម្រាប់ Bug នេះត្រូវបានរាយការណ៍ដោយក្រុមអ្នកស្រាវជ្រាវអាណាមិក និងជួសជុលដោយក្រុមហ៊ុន Apple ជាមួយនឹង macOS Big Sur 11.6., watchOS 8.6 និង tvOS 15.5 ។ សម្រាប់ឧបករណ៍ដែលរងគ្រោះមានដូចជា  Apple Watch Series 3, Macs ដែលប្រើប្រាស់នូវ macOS Big Sur, Apple TV 4K, Apple TV 4K (2nd generation) និង  Apple TV HD ៕

Leave a Reply

Your email address will not be published. Required fields are marked *