HTML attachments ក្លាយជាវិធីសាស្រ្ត phishing ដ៏ពេញនិយមនៅក្នុងឆ្នាំ 2022 នេះ

HTML files បានក្លាយជា attachment files ដ៏ពេញនិយមបំផុតនៅក្នុងការវាយប្រហារ phishing សម្រាប់រយៈពេល 4 ខែដំបូងនៅក្នុងឆ្នាំ 2022 នេះដែលមានការបង្ហាញថា បច្ចេកទេសនេះនៅតែមានប្រសិទ្ធិភាពខ្ពស់ក្នុងការវាយប្រហារទៅលើជនរងគ្រោះជាច្រើន។ HTML (HyperText Markup Language) នេះគឺជាភាសាមួយដែលមានការពេញនិយមក្នុងការប្រើប្រាស់នៅលើ web content ។

image

នៅក្នុង HTML files នេះគឺត្រូវបានឌីស្សាញឡើងយ៉ាងពិសេសនៅលើ web browsers។ នៅក្នុង phishing emails នេះ HTML files នេះត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ទៅកាន់ malicious sites, download files ឬ display phishing forms នៅក្នុង browser បាន។ attachments ក៏អាចចូលទៅក្នុង Inbox របស់ជនរងគ្រោះ។

នៅក្នុងទិន្នន័យស្ថិតិរបស់ក្រុមហ៊ុន Kaspersky បង្ហាញថា និន្នាការនៃការប្រើប្រាស់នូវ  HTML attachments នៅក្នុងអ៊ីម៉ែលនេះគឺនៅតែមានពេញនិយមក្នុងការប្រើប្រាស់ ខណៈពេលដែលក្រុមហ៊ុនស្រាវជ្រាវសុវត្ថិភាពនេះរកឃើញនូវសារអ៊ីម៉ែលច្រើនជាង 2 លានដែលមានគោលដៅវាយប្រហារទៅលើជនរងគ្រោះជាច្រើននៅក្នុងរយៈពេល 4 ខែដំបូងនៅក្នុងឆ្នាំនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *