សហរដ្ឋអាមេរិករកឃើញមេរោគ Thanos & Jigsaw ransomware ជាប់ពាក់ព័ន្ធទៅនឹងវេជ្ជបណ្ឌិតវ័យ 55 ឆ្នាំ

ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃនេះនិយាយថា លោក Moises Luis Zagala Gonzalez (Zagala) ដែលជាគ្រូពេទ្យឯកទេសផ្នែកបេះដូងវ័យ ៥៥ ឆ្នាំដែលរស់នៅក្នុងទីក្រុង Ciudad Bolivar ប្រទេសវ៉េណេស៊ុយអេឡាបានបង្កើតនូវមេរោគ  Jigsaw & Thanos ransomware សម្រាប់ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត។

image

Zagala ( ឬ Nosophoros, Aesculapius និង Nebuchadnezzar) បានជួយក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតដែលទិញមេរោគ malware នេះ និងចែករំលែកនូវប្រាក់ចំណេញជាមួយគ្នានៅពេលដែលជម្រិតបានពីជនរងគ្រោះជាច្រើន។ មេធាវីលោក Breon Peace របស់សហរដ្ឋអាមេរិកនិយាយថា “គ្រូពេទ្យនេះបានបង្កើតនូវ cyber tool មួយដែលមានមេរោគ ransomware ហើយគាត់បានលក់នូវ tools នេះសម្រាប់ការវាយប្រហារ ransomware ហើយគ្រូពេទ្យនេះក៏បានបង្រៀនក្រុមអ្នកវាយប្រហារអំពីវិធីសាស្រ្តក្នុងការចាប់ជម្រិតផងដែរ។”

គួរបញ្ជាក់ផងដែរថា មេរោគ Jigsaw ransomware គឺមានឈ្មោះហៅថា “Doomsday” ដែលអាចលុបចោលនូវ Drives របស់ជនរងគ្រោះជាបន្តបន្ទាប់រហូតទាល់តែទទួលបាននូវប្រាក់លោះ។ Jigsawចាប់ផ្តើមការវាយប្រហារចាប់ពីឆ្នាំ 2021 ។ សម្រាប់ Thanos ransomware វិញគឺជាមេរោគ Ransomware-as-a-Service (RaaS) ដែលប្រើប្រាស់ដោយហេគឃ័រជាច្រើនដែលនិយាយភាសារុស្សី។ មេរោគ malware នេះបានវាយប្រហារទៅលើ servers ជាច្រើននៅក្នុងទីក្រុង Charlotte នៃរដ្ឋ Carolina ខាងជើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *