DuckDuckGo browser អនុញ្ញាតអោយក្រុមហ៊ុន Microsoft ធ្វើការ track បានដោយសារតែកិច្ចព្រមព្រៀង

សម្រាប់ DuckDuckGo browser ដែលផ្តោតនៅលើ Privacy អនុញ្ញាតអោយក្រុមហ៊ុន Microsoft ធ្វើការតាមដានបាននៅលើវេបសាយភាគីទី 3 ដោយសារតែកិច្ចព្រមព្រៀង Search Content មួយរបស់ក្រុមហ៊ុនទាំងពីរនេះ។ DuckDuckGo គឺជា search engine ដែលផ្តោតទៅលើ Privacy ហើយវាមិណអាចធ្វើការ Track ទៅលើសកម្មភាពរបស់អ្នកនោះទេនៅក្នុងពេលដែល Search នៅលើអ៊ីនធឺណិត។

image

បន្ថែមពីនេះទៀតនោះ DuckDuckGo នឹងប្រើប្រាស់នូវការផ្សព្វផ្សាយដែលចេញពីដៃគូប៉ុណ្ណោះដូចជា Ads ដែលចេញពីក្រុមហ៊ុន Microsoft ជាដើម។ ខណៈពេលដែល  DuckDuckGo មិនរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងពេល Search នោះ ក្រុមហ៊ុន Microsoft អាចធ្វើការ track បានទៅលើ IP Address និងព័ត៌មានជាច្រើនទៀតនៅពេលដែលចុចនៅលើ Ad Link ។

DuckDuckGo បានផ្តល់នូវ web browser ជាលក្ខណៈ Privacy សម្រាប់ iOS និង Android ដែលវាមានមុខងារជាច្រើនដូចជា HTTPS-always encryption, third-party cookie blocking និង tracker blocking ផងដែរ។ នៅក្នុង Apple App Store page សម្រាប់ DuckDuckGo Privacy Browser បង្ហាញថា “Tracker Radar អាចធ្វើការប្លុកទៅលើ third-party trackers នៅលើវេបសាយជាច្រើនដែលអ្នកបានចូលទៅប្រើប្រាស់ននៅក្នុង DuckDuckGo ហើយវានឹងបញ្ឈប់ក្រុមហ៊ុនជាច្រើនពី Trackers ទាំងនោះដែលធ្វើការប្រមូលព័ត៌មាន និងលួចទិន្នន័យរបស់អ្នក៕”

Leave a Reply

Your email address will not be published. Required fields are marked *