ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ជួសជុលទៅលើចន្លោះប្រហោង NTLM relay zero-day នៅគ្រប់ Windows versions ទាំងអស់

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែដោះស្រាយទៅលើការប្រវ័ញ្ចយ៉ាងសកម្មទៅលើ Windows LSA spoofing zero-day ដែលក្រុមហេគឃ័រអាចធ្វើការបញ្ជាកូដពីចម្ងាយបាននៅក្នុង Windows NT LAN Manager (NTLM) security protocol ។ LSA (Local Security Authority) មានតួនាទីសម្រាប់ការពារទៅលើ Windows subsystem នៅក្នុង local security policies ។

image

ចន្លោះប្រហោងនេះមានលេខកូដ CVE-2022-26925 ហើយវាត្រូវបានរាយការណ៍ពីលោក Raphael John របស់ក្រុមហ៊ុន Bertelsmann Printing Group ដែលបង្ហាញនូវការវាយប្រហារនៃ PetitPotam NTLM relay attack នេះ។ អ្នកស្រាវជ្រាវ GILLES Lionel រកឃើញនូវការវាយប្រហារនេះផងដែរនៅក្នុងខែកក្កដាឆ្នាំ 2021 ។

ប្រតិបត្តិករនៃមេរោគ LockFile ransomware ក៏បានបំពាននៅក្នុងការវាយប្រហារ PetitPotam NTLM relay ដើម្បីចូលទៅកាន់ Windows domains​និងចែកចាយមេរោគ។​ក្រុមហ៊ុន Microsoft បានជូនដំនឹងទៅកាន់ Windows admins អោយឆែកមើលទៅលើ PetitPotam mitigations និងវិធានការណ៍ផ្សេងទៀតដើម្បីទប់ទល់ទៅនឹងការវាយប្រហារ NTLM Relay Attacks នៅក្នុង Active Directory Certificate Services (AD CS) ដើម្បីការពារការវាយប្រហារទៅលើ systems របស់ពួកគេពី CVE-2022-26925 ៕