ព័ត៌មាន

ស្មាចវ៉ច Samsung Galaxy Watch 5 អាចនឹងមានភ្ជាប់ជាមួយនឹងសេនស័រ Temperature sensor

នៅក្នុង Beta update របស់កម្មវិធី Samsung Health App បញ្ជាក់ថា ស្មាតវ៉ច Galaxy Watch 5 នឹងមាន 2 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសនោះគឺ Galaxy Watch 5 និង Galaxy Watch 5 Pro ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់ Samsung watch 5 series អាចនឹងមានភ្ជាប់ជាមួយនឹង temperature sensor ។

image

នៅក្នុងរូបភាព screenshot ចេញពី Redditor បង្ហាញថា នៅពេលដែលមានការអាប់ដេតទៅលើ version beta នោះ វាក៏មានបង្ហាញនូវមុខងារមួយឈ្មោះហៅថា “Skin temperature during sleep” ។ នេះបញ្ជាក់ថា វាអាចនឹងតាមដានទៅលើសីតុណ្ហភាពនៅលើស្បែកបាននៅពេលដែលគេង។  សម្រាប់មុខងារ temperature sensor ប្រហែលជាថ្មីសម្រាប់ស្មាតវ៉ចនេះ។

នោក្នុងការអាប់ដេតទៅលើកម្មវីធី Health app beta update នេះវាមានការបង្ហាញនូវឈ្មោះ Galaxy Watch 5 និង Pro ហើយវាមិនមានឈ្មោះហៅថា “Classic”​នោះទេនៅក្នុងឆ្នាំនេះ។ នៅក្នុងការចេញផ្សាយជាមួយនឹងរូបភាព screenshot គឺមានការបង្ហាញតែឈ្មោះ Samsung Galaxy Watch 5 និង Galaxy Watch 5 Pro ប៉ុណ្ណោះ៕