ព័ត៌មាន

Samsung Smart Monitor M8 អាចកម្មង់បានហើយនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងព្រឹត្តិការណ៍ CES 2022 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវ Samsung Smart Monitor M8 ។ សម្រាប់ម៉ូនីទ័រនេះអាចធ្វើការកម្មង់ទិញបាននៅក្នុងប្រទេសកូរ៉េ ហើយវាក៏ដាក់លក់នៅក្នុងប្រទេសផ្សេងទៀតផងដែរ។ ពេលនេះ Samsung Smart Monitor M8 អាចធ្វើការ Pre-order បាននៅក្នុងប្រទេសឥណ្ឌា។​

image

អតិថិជនអាចកម្មង់ទិញនូវ Smart Monitor M8 នេះបានជាមួយនឹងការកក់ទឹកប្រាក់ចំនួន INR 3,000 ហើយវាក៏មានការថែមជូននូវ Galaxy Buds2 និង wireless keyboard ផងដែរ។ តម្លៃរបស់ម៉ូនីទ័រនេះគឺប្រហែលជា $729 ។ Samsung Smart Monitor M8 នេះមានអេក្រង់ទំហំ 32-inch 4K Ultra HD ជាមួយនឹង 60Hz refresh rate និង 99% sRGB color, 400 nits , HDR 10+ និង 1.07 billion colors ។

ម៉ូនីទ័រនេះមានកម្រាស់ 11.4mm ។ វាក៏ប្រើប្រាស់ជា Smart TV បានផងដែរដោយសារតែវាមាន Tizen OS និង IR remote ។ វាក៏អាចធ្វើការបានជា SmartThings Hub សម្រាប់ប្រើប្រាស់ជា IoT ecosystem របស់ក្រុមហ៊ុន Samsung បានថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា magnetic SlimFit ផងដែរ។ ម៉ូនីទ័រនេះទ្រទ្រង់នូវ Google Duo និង Workspace ជាច្រើនទៀត។ វាមានពណ៌ Warm White, Sunset Pink, Daylight Blue និង Spring Green ៕