ព័ត៌មាន

HP Spectre x360 16​ 2-in-1 notebooks កុំព្យូទ័ររូបរាងថ្មីដ៏ទាន់សម័យ

ក្រុមហ៊ុនបច្ចេកវិទ្យា HP ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Spectre x360 series របស់ខ្លួនដែលមានអេក្រង់ទំហំ 16-inch និង 13.5-inch 2-in-1 ដែលមានឈ្មោះហៅថា Spectre x360 16 (2022) និង Spectre x360 13.5 (2022)។ កុំព្យូទ័រ Spectre x360 16 នេះមានអេក្រង់ទំហំ 16-inch ជាមួយនឹងកម្រិតអេក្រង់ 3K (3,072×1,920 pixels) IPS touch ជាមួយនឹងកម្រិតភាពច្បាស់ 400 nits និង 100% sRGB gamut coverage ។

image

វាក៏មានកម្រិតភាពច្បាស់ UHD+ (3,840×2,400 pixels) OLED touch ជាមួយនឹង 100% DCI-P3 color gamut និងកម្រិតពន្លឺ 500 nits ។ កុំព្យូទ័រ 2-in-1 នេះប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processor ជំនាន់ទី 12 និងក្រាហ្វិកកាត Intel Arc A370M ។ វាមានរ៉េមទំហំ 16GB / 32GB និងម៉េមូរី 512GB PCIe NVMe TLC M.2 SSD storage និងអាច upgrade ទៅកាន់ 2TB (PCIe NVMe M.2 SSD) ផងដែរ។ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹង Bang & Olufsen tuned quad-speaker និង HP Audio Boost ។

វាមានភ្ជាប់ជាមួយនឹង backlit keyboard និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។​វាក៏មានភ្ជាប់ជាមួយនឹង Wi-Fi 6E, Bluetooth v5.2,​ 2x Thunderbolt 4, 1 SuperSpeed USB Type-A, HDMI 2.0b, 5MP webcam និង 1x 3.5mm jack ។ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 83Wh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 135W fast charging ៕