ព័ត៌មាន

Lenovo Xiaoxin Pad 2022 ថេប្លេតឆ្លាតវៃអេក្រង់ 10.6’’

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវថេប្លេត Xiaoxin Pad 2022 ។ ថេប្លេតនេះមានអេក្រង់ 10.6-inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 2000 x 1200 pixels ។ វាមានកាមេរ៉ាខាងមុខទំហំ 8-megapixel និងកាមេរ៉ាខាងក្រោយទំហំ 8-megapixel ជាមួយនឹងភ្លើង LED Flash ផងដែរ។

 image

ថេប្លេត Xiaoxin Pad 2022 នេះមានបន្ទះឈីប Snapdragon 680 chipset រ៉េមទំហំ 4 GB / 6 GB និងម៉េមូរីទំហំ 64 GB / 128 GB ។ វាក៏មានរន្ធដោត microSD card slot និង Android 12 OS ផងដែរ។ Xiaoxin Pad 2022 នេះមានថាមពលថ្មទំហំ 7,700mAh ។ ថេប្លេតនេះមានវិមាត្រ 251.2 x 158 x 7.45mm និងទម្ងន់ 465 g ។ វាក៏មានភ្ជាប់ជាមួយនឹង Dolby Atmos, Wi-Fi 802.11ac, Bluetooth 5.1 និង USB-C ផងដែរ៕