ព័ត៌មាន

Lenovo YOGA L5 Table Lamp អំពូលលើតុឆ្លាតវៃសាកថ្មឥតខ្សែយ៉ាងទាន់សម័យ

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវផលិតផលជាច្រើនដូចជា laptops, desktop PCs, tablets និង projectors ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវអំពូលភ្លើងឆ្លាតវៃ Lenovo YOGA L5 Wireless Charging Table Lamp សម្រាប់ប្រើប្រាស់នៅលើតុផងដែរ។

  image

Lenovo YOGA L5 នេះគឺប្រើប្រាស់នូវ 10W wireless charging pad សម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ជាច្រើនទៀត។ អំពូលនេះមានភ្ចាប់ជាមួយនឹង LED dual-violet light chip ហើយវាក៏មានពន្លឺដែលអាចគ្រប់គ្រង និងផ្លាស់ប្តូរបានផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង visual brightness bar នៅគែមរបស់អំពូលនេះផងដែរ៕