LG CineBeam 4K UST Laser Projector ម៉ាស៊ីនបញ្ចាំងស្លាយសមត្ថភាពខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង LG Electronics ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបញ្ចាំងស្លាយឆ្លាតវៃ CineBeam Ultra Short Throw (UST) laser projector សម្រាប់ឆ្នាំ 2022 នេះ។  LG CineBeam 4k UST projector នេះមានលេខម៉ូឌែល HU915QE ។ LG CineBeam 4K UST projector នេះអាចបញ្ចាំងគុណភាពរូបភាពខ្ពស់ជាមួយនឹងទំហំ 90 អ៊ីង និង 120 អ៊ីង។

 image

LG CineBeam laser projector នេះមានភ្ជាប់ជាមួយនឹង 3,700 ANSI Lumens និង 2 million: 1 contrast ratio ។ បន្ថែមពីនេះទៀតនោះ LG CineBeam 4K UST laser projector នេះអាចបញ្ចាំងរូបភាពវីដេអូ  4K HDR និង WebOS 6.0 smart platform របស់ក្រុមហ៊ុន LG ផងដែរ។ វាក៏អាចប្រើប្រាស់ជាមួយនឹង Netflix, Amazon Prime Video, Disney+, Apple TV និង YouTube ផងដែរ។ LG CineBeam 4K UST laser projector នេះមានភ្ជាប់ជាមួយនឹង 2.2-channel, 40W system ៕

Leave a Reply

Your email address will not be published. Required fields are marked *