ព័ត៌មាន

Meizu Blus Air TWS កាសស្តាប់ឥតខ្សែឆ្លាតវៃប្រើប្រាស់បានដល់ទៅ 25 ម៉ោង

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Meizu បានប្រកាសបង្ហាញនូវកាសស្តាប់ Meizu Blus Air True Wireless earbuds ។កាសស្តាប់ Meizu Blus Air True Wireless នេះអាចប្រើប្រាស់បាន 25 ម៉ោង។ វាមានថាមពលថ្មប្រើប្រាស់បានយូរជាងកាស Apple AirPods Pro ។ កាសស្តាប់ Blus Air TWS​នេះមានភ្ជាប់ជាមួយនឹង TPU suspension edge និងតួខ្លួនអាលុយមីញ៉ូមម៉ាញ៉េស្យូមរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។

image

កាសស្តាប់នេះមានភ្ជាប់ជាមួយនឹង dual microphone ហើយវាក៏ល្អសម្រាប់ប្រើប្រាស់នៅក្នុង Indoor/ Outdoors បានផងដែរ។​ វាក៏មានភ្ជាប់ជាមួយនឹង Environment Noise Cancellation algorithm ។ កាសស្តាប់នេះទ្រទ្រង់នូវ Bluetooth 5.2 និង ultra-low latency ។ កាសស្តាប់នេះមានទម្ងន់ 3.9 g និងទ្រទ្រង់នូវ IPX5 splash proof ផងដែរ។ កាសស្តាប់នេះអាចភ្ជាប់ជាមួយនឹងស្មាតហ្វូន Meizu ដែលប្រើប្រាស់នូវ Flyme OS ផងដែរ៕