ព័ត៌មាន

ក្រុមចារកម្ម Bitter មានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាលអាស៊ីខាងត្បូងជាមួយនឹងមេរោគ malware ថ្មី

សកម្មភាពថ្មីមួយត្រូវបានគេរកឃើញចេញពីក្រុមចារកម្ម Bitter ដែលជាផ្នែកមួយរបស់ក្រុម APT ដែលផ្តោតទៅលើផ្នែកចារកម្មសុវត្ថិភាពដែលមានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាលនៃប្រទេសបង់ក្លាដេសជាមួយនឹងមេរោគ malware ថ្មីជាមួយនឹងការបញ្ជាកូដពីចម្ងាយ។

image

យុទ្ធនាការនេះគឺចាប់ដំណើរការតាំងពីខែសីហាឆ្នាំ 2021 ហើយគោលដៅរបស់ក្រុម Bitter នេះមិនមានការផ្លាស់ប្តូរនោះទេចាប់តាំងពីឆ្នាំ 2013 ។ សម្រាប់ការរកឃើញ និងព័ត៌មានលម្អិតនៃយុទ្ធនាការនេះត្រូវបានរកឃើញដោយក្រុមអ្នកវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន  Cisco Talos ដែលបានចែករំលែកនូវរបាយការណ៍របស់ពួកគេជាមួយនឹង BleepingComputer ។

ក្រុមអ្នកស្រាវជ្រាវរបស់ Cisco Talos បញ្ជាក់ថា យុទ្ធនាការរបស់ក្រុមហេគឃ័រ Bitter នេះគឺផ្អែទៅលើ  C2 IP address ដែលស៊ីគ្នាជាមួយនឹងយុទ្ធនាការមុនៗរបស់ពួកគេ។ នៅក្នុងយុទ្ធនាការនេះមានគោលដៅវាយប្រហារទៅលើស្ថាប័នជាច្រើននៃរដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដេស ហើយក្រុមហ៊ុន Cisco ក៏រកឃើញនូវសារអ៊ីម៉ែល  spear-phishing email ផងដែរ៕