ក្រុមហ៊ុន Microsoft: Windows 10 20H2 លែងទទួលបានការទ្រទ្រង់ទៅលើផ្នែកសេវាកម្មទៀតហើយ!

ក្រុមហ៊ុន Microsoft និយាយថា សម្រាប់ editions នៃ Windows 10 20H2 និង Windows 10 1909 បានឈានដល់កម្រិត end of service (EOS) នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2022 នេះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការព្រមាននូវសារជាច្រើននៅក្នុងឆ្នាំនេះ (ខែកុម្ភៈនិងខែមេសា) ដែលជម្រុញអោយអ្នកប្រើប្រាស់ធ្វើការ upgrade នូវ Windows 10 20H2 ដោយសារតែវានឹងដល់ទីបញ្ចប់នៃ EOS សម្រាប់  Windows 10 Home, Pro, Pro Education និង Pro Workstations សម្រាប់អ្នកប្រើប្រាស់។

image

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រភេទ Enterprise, Education និង IoT Enterprise editions នឹងឈានដល់ទៅ EOS នេះនៅឆ្នាំក្រោយគឺថ្ងៃទី 9 ខែឧសភា​ឆ្នាំ 2023 ។ លោក Redmond ទម្លាយនៅក្នុងសប្តាហ៍នេះថា សម្រាប់  Windows 10 1909 Enterprise, Education និង  IoT Enterprise editions នឹងឈានដល់ការបញ្ចប់នៃការទ្រទ្រង់ទៅលើសេវាកម្ម (EOS) ផងដែរ។

ក្រុមហ៊ុន Microsoft និយាយថា “នៅក្នុងការអាប់ដេតសុវត្ថិភាពសម្រាប់ខែឧសភា​ឆ្នាំ 2022 នេះដែលចេញផ្សាយនៅថ្ងៃទី 10 ខែឧសភាគឺជាការអាប់ដេតចុងក្រោយបំផុតនៅលើ versions ទាំងនេះ។ បន្ទាប់មក ឧបករណ៍ដែលដំណើរការទៅលើ editions ទាំងនេះនឹងលែងទទួលបាននូវការអាប់ដេតសេវាកម្មប្រចាំខែទៀតហើយរួមជាមួយនឹងការអាប់ដេតសុវត្ថិភាពចុងក្រោយបំផុតផងដែរ៕”

Leave a Reply

Your email address will not be published. Required fields are marked *