ព័ត៌មាន

Apple 13-inch MacBook Pro កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវ M2 Chip

ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា 13-inch MacBook Pro ដែលប្រើប្រាស់នូវបន្ទះឈីប M2 Chipset ។ កុំព្យូទ័រ 13-inch MacBook Pro នេះមានលក្ខណៈសម្បត្តិជាច្រើនដែលដូចទៅនឹងម៉ូឌែលជំនាន់មុនរបស់វា។ កុំព្យូទ័រនេះមិនអាចប្រើប្រាស់ជាមួយនឹង MagSafe charger បាននោះទេ វាមាន 2 x Thunderbolt/USB 4 ports សម្រាប់ការសាកថ្ម និងភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀត។

 image

កុំព្យូទ័រ 13-inch MacBook Pro ថ្មីនេះមានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 13.3-inch Retina ជាមួយនឹង P3 wide color gamut និងបច្ចេកវិទ្យា TrueTone technology ជាមួយនឹងកម្រិតពន្លឺដល់ទៅ 500nits ។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 720p FaceTime HD ផងដែរ។ ក្រុមហ៊ុន Apple និយាយថា វាមានភ្ជាប់ជាមួយនឹង 8-core CPU និង 10-core GPU ដែលមានល្បឿនលឿនជាងមុនដល់ទៅ 3.4 ដង៕