ព័ត៌មាន

Bluetti EP500Pro Power Station ស្ថានីយ៍ផ្ទុកថាមពលប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត

ថ្មីៗនេះ ក្រុមហ៊ុន Bluetti បានប្រកាសបង្ហាញនូវ Power Station ចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា EP500Pro Power Station ជាមួយនឹងកម្លាំងខ្លាំងដល់ទៅ 5,100Wh ។ អ្នកអាចធ្វើការសាកថាមពលថ្ម Bluetti EP500Pro នៅក្នុងកម្លាំងដល់ទៅ 4,000W តាមរយៈ AC Outlet ឬតាមរយៈផ្ទាំងសូឡាបាន។ Bluetti EP500Pro Power Station នេះមានរន្ធផតជាច្រើនដូចជា AC (2,000W), USB-A (100W), USB-C (100W) និង wireless charging pads ។

image

វាក៏មាន 3x AC outlets, 4x USB-A ports, 1x USB-C port និង 2x wireless charging pads ។ ឧបករណ៍នេះប្រើប្រាស់នូវ Lithium Iron Phosphate (LiFePO4) ដែលមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ EP500Proនេះមានសម្បកធ្វើពីអាលុយមីញ៉ូមភ្ជាប់ជាមួយនឹងកង់ចំនួន 4 គ្រាប់ និងទម្ងន់សរុបគឺ 76kg ។ វាអាចប្រើប្រាស់បាននៅក្នុងសីតុណ្ហភាពចាប់ពី -20 ទៅ 40 អង្សារសេ៕