ព័ត៌មាន

Meizu PANDAER×Elvis XOG Platinum Starship កាសស្តាប់ឥតខ្សែដ៏ល្អឯក

កាលពីដើមខែមករានេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Meizu បានសហការជាមួយនឹងក្រុមហ៊ុន Elvis XOG នឹងប្រកាសបង្ហាញនូវ PANDAER×Elvis XOG Unicorn Cyber Speaker ដែលមានរូបរាងយ៉ាងទាន់សម័យ ហើយពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវផលិតផលថ្មីមួយទៀតនោះគឺ Meizu PANDAER×Elvis XOG Platinum Starship Headphones ដែលជាកាសស្តាប់ឥតខ្សែដ៏ល្អឯកក្នុងការប្រើប្រាស់។

image

កាសស្តាប់ Meizu PANDAER×Elvis XOG Platinum Starship Headphones នេះមានរូបរាងយ៉ាងស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការបើកប្រើប្រាស់ថែមទៀត។ កាសស្តាប់ថ្មីនេះមានការបញ្ចូលគ្នារវាងពណ៌ទឹកក្រូច និងពណ៌សយ៉ាងទាក់ទាញបំផុតផងដែរ។ PANDAER×Elvis XOG Platinum Starship Headphones នេះទ្រទ្រង់នូវ 3 modes ដែលអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសជាជម្រើសរបស់ពួកគេបាន។ Meizu PANDAER×XOG អាចប្រើប្រាស់បានដល់ទៅ 5 ម៉ោង និងសាកថ្មពេញនៅក្នុងរយៈពេល 2 ម៉ោង៕