វេបសាយ 'BidenCash' ដាក់លក់កាតឥណទានដែលលួចបាននៅក្នុងតម្លៃត្រឹមតែ 15 សេន

ថ្មីៗនេះ វាមានវេបសាយ  &#039BidenCash&#039 ដែលព្យាយាមក្នុងការទម្លាយនូវព័ត៌មានលម្អិតនៃកាតឥណទានជាមួយនឹងព័ត៌មានជាច្រើនទៀតរបស់អ្នកប្រើប្រាស់។ នៅលើ platform នេះទើបតែចាប់ផ្តើមនៅចុងខែមេសា ប៉ុន្តែប្រតិបត្តិការនៅលើវេបសាយនេះនៅមិនទាន់មានលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

image

កាលពីថ្ងៃទី 16 ខែមិថុនានេះ BidenCash admins បានសម្រេចចិត្តក្នុងការបង្ហាញនូវ CSV file ដែលមានឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល និងកាតឥណទានសម្រាប់ធ្វើការផ្សព្វផ្សាយទៅលើ platform នេះ។ នៅក្នុង file នេះគឺមានទិន្នន័យប្រហែលជា 8 លានបន្ទាត់ ហើយវាមានទិន្នន័យកាតឥណទាន 6600 នៅក្នុងប្រព័ន្ធ Database នេះ។

បន្ថែមពីនេះទៀតនោះ វាមានកាតឥណទានចំនួន 1300 ដែលថ្មី និងអាចប្រើប្រាស់បាន។ កាលពីរដូវក្តៅឆ្នាំមុននេះ វេបសាយមួយស្រដៀងគ្នាដែលមានឈ្មោះហៅថា​ &#039All World Cards&#039 ក៏មានលក្ខណៈស្រដៀងគ្នាផងដែរ ហើយវាក៏មានការទម្លាយនូវទិន្នន័យកាតឥណទានដែលលួចបានជាង 1 លាននៅចន្លោះឆ្នាំ 2018 និង 2019 ៕

Leave a Reply

Your email address will not be published. Required fields are marked *