ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែជួសជុលទៅលើ Bug ទៅលើកម្មវិធី Office apps នៅពេលបើកឯកសារនៅក្នុងក្លោដ

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែបានជួសជុលទៅលើបញ្ហាដែលបណ្តាលអោយកម្មវិធី  Office applications មានបញ្ហានៅពលដែលធ្វើការជាមួយនឹងឯកសារនៅលើក្លោដ (Cloud) ដូចជាឯកសារ Word និង Excel ។ វាប៉ះពាល់ដល់កម្មវិធី  Office apps ដែលរួមមាន  Excel, Word និង PowerPoint សម្រាប់ Microsoft 365 ។

image

ក្រុមហ៊ុននេះនិយាយនៅក្នុងវេបសាយថា “កម្មវិធី Word, Excel និង PowerPoint អាចនឹងបិទដោយមិននឹកស្មានដល់នោះទេនៅពេលដែលចុចបើក បិទ រក្សាទុក ការអាប់ឡូត ឬដោនឡូតនូវ files ក្លោដនៅក្នុង  Office Version 2205 ។ ” តាមការបញ្ជាក់របស់ Redmond អ្នកប្រើប្រាស់មិនបានដឹងអំពីបញ្ហានៃកម្មវិធីទាំងនេះទេ។​

ក្រុមហ៊ុន Microsoft និយាយថា បញ្ហានៃ  Microsoft 365 នេះគឺត្រូវបានដោះស្រាយនៅក្នុង  Office Version 2206 Build 16.0.15330.20230 ។ សម្រាប់អ្នកប្រើប្រាស់ដែលចង់ធ្វើការអាប់ដេតដោយខ្លួនឯងនោះ ចូលទៅកាន់  Office app និងចុចនៅលើ  “Update Now”នៅក្នុង  File > Account > Update Options ៕