មេរោគ peer-to-peer botnet កំពុងតែវាយប្រហារទៅលើ Linux servers

មេរោគ peer-to-peer botnet ដែលមានឈ្មោះហៅថា Panchan បានវាយប្រហារទៅលើ Linux servers នៅក្នុងអំឡុងខែមីនា ឆ្នាំ 2022 នេះដើម្បីធ្វើការ mine ទៅលើ  cryptocurrency ។ Panchan គឺមានទម្រង់ដូចទៅនឹងការវាយប្រហារ dictionary attacks និង SSH key ដើម្បីគ្រប់គ្រងទៅលើបណ្តាញ network ។

image

តាមការបញ្ជាក់របស់ Akamai បញ្ជាក់ថា ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារនេះគឺភាគច្រើនចេញពីជប៉ុន។ Panchan ត្រូវបានសរសេរនៅក្នុងភាសា Golang ដែលមានភាពងាយស្រួលជាងមុនក្នុងការវាយប្រហារទៅលើប្រព័ន្ធ system ជាច្រើន។

Akamai និយាយថា មេរោគ malware នេះបានវាយប្រហារទៅលើ systems ជាង 209 ខណៈពេលដែលប្រព័ន្ធចំនួន 40 គឺកំពុងតែដំណើរការនៅឡើយ។ ការវាយប្រហាររបស់មេរោគ botnot គឺមានគោលដៅនៅក្នុងប្រទេសអេស្ប៉ាញ តៃវ៉ាន់ និងហុងកុង។ ដើម្បីការពារការវាយប្រហារនេះ Akamai ស្នើអោយអ្នកប្រើប្រាស់ប្រើប្រាស់នូវលេខសម្ងាត់ដែលស្មុគស្មាញ ការបន្ថែមនូវមុខងារ MFA ទៅគ្រប់គណនីទាំងអស់ ការកំណត់ទៅលើការចូលតាម SSH និងមើលទៅលើសកម្មភាព VM Resource ជាទៀងទាត់៕

Leave a Reply

Your email address will not be published. Required fields are marked *