ព័ត៌មាន

ក្រុមហេគឃ័រអាចដោះសោររថយន្ត Honda ជាច្រើនពីចម្ងាយតាមរយៈការវាយប្រហារ Rolling-PWN Attack

ក្រុមការងារសុវត្ថិភាពរកឃើញថា រថយន្តទំនើបជាច្រើនរបស់ក្រុមហ៊ុន Honda មានចន្លោះប្រហោងទៅលើ rolling code mechanism ដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការដោះសោរ និងបញ្ឆេះម៉ាស៊ីនពីចម្ងាយបាន។ ការវាយប្រហារនេះមានឈ្មោះហៅថា Rolling-PWN ដែលហេគឃ័របានបញ្ច្រាបកូដចេញពី keyfob ទៅកាន់រថយន្ត និងប្រើប្រាស់វាដើម្បីដោះសោរ ឬបញ្ឆេះម៉ាស៊ីនរថយន្ត។

image

ក្រុមអ្នកស្រាវជ្រាវអះអាងថា ហេគឃ័របានវាយប្រហារទៅលើរថយន្ត Honda ជាច្រើនម៉ូឌែលនៅចន្លោះឆ្នាំ 2021 និង 2022 ដែលម៉ូឌែលទាំងនោះរួមមាន Honda Civic 2012, Honda X-RV 2018, Honda C-RV 2020, Honda Accord 2020, Honda Odyssey 2020, Honda Inspire 2021, Honda Fit 2022, Honda Civic 2022, Honda VE-1 2022 និង Honda Breeze 2022 ។

សម្រាប់យន្តការ rolling code mechanism ត្រូវបានប្រើប្រាស់ដើម្បីការពារទៅលើកំហុសcode flaws ដែលបណ្តាលអោយមានការវាយប្រហារ man-in-the-middle replay attacks ។ អ្នកវាយប្រហារបានភ្ជាប់នូវ software-defined radio (SDR) ដើម្បីធ្វើការដោះសោរ និងបញ្ឆេះម៉ាស៊ីនរថយន្ត។ ចំនុចរងគ្រោះនេះមានលេខតាមដាន CVE-2021-46145 ៕