Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 មេរោគ Mantis botnet ស្ថិតនៅពីក្រោយការវាយប្រហារ DDoS ដ៏ធំបំផុតនៅក្នុងខែមិថុនា

August 06
09:23 pm 2022
Like and Share this page:

ការវាយប្រហារ DDoS ធំបំផុតកាលពីខែមុននេះគឺចេញពីមេរោគ botnet ដែលមានឈ្មោះហៅថា Mantis ដែលនេះត្រូវចាត់ទុកថាជាមេរោគ botnet ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមកនោះទេ។ ការវាយប្រហារនេះគឺមានចំនួន 26 លាន request ក្នុងមួយវិនាទីចេញពីឧបករណ៍ចំនួន 5,067 ។ ការវាយប្រហារមុននេះដោយមេរោគ Mēris botnet គឺមានចំនួន 21.8 លាន request ក្នុងមួយវិនាទី។

image

ក្រុមហ៊ុន  Cloudflare រកឃើញថា មេរោគ Mantis botnet បានវាយប្រហារទៅលើអតិថិជនច្រើនជាង 1 ពាន់នាក់របស់ខ្លួន។ Cloudflare ពន្យល់នៅក្នុងរបាយការណ៍មួយនៅថ្ងៃនេះថា មេរោគ botnet Mantis នេះគឺពិតជាខ្លាំងក្លាមែនទែននៅក្នុងការវាយប្រហារ។

មេរោគ Mantis មានគោលដៅក្នុងការវាយប្រហារទៅលើ Servers និង  virtual machines ជាច្រើន។ ស្ថាប័នជាច្រើនដែលក្លាយជាគោលដៅនៃការវាយប្រហារនេះគឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក (២០%) និងសហព័ន្ធរុស្សី (១៥%) ខណ

ៈពេលដែលជនរងគ្រោះជាច្រើនទៀតនៅក្នុងប្រទេសទួរគី បារាំង ប៉ូឡូញ អ៊ុយក្រែន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងកាណាដាដែលមានចន្លោះពី 2.5% ទៅ 5% ៕

Like and Share this page:

Related Posts


Comments