Acer 4K Android TVs ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីដ៏អស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Acer  ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ 4K Android TVs ចំនួន ៤ ម៉ូឌែលនៅក្នុងត្រកូល Acer I-Series ដែលមានទំហំ  32, 43, 50 និង 55 inches ។ ទូរទស្សន៍ទាំងនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 ។ Acer 4K Android TVs មានការឌីស្សាញយ៉ាងប្រណិត និងអេក្រង់ edge-to-edge  ។ កម្រិតគុណភាពដែលបង្ហាញនៅលើអេក្រង់នេះគឺ HDR 10+, Super Brightness, 4K  ដែលផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យ។ 

image

បន្ថែមពីនេះទៀតនោះ វាក៏មាន  dual Wi-Fi  និង  Bluetooth connectivity រួមជាមួយនឹងសំឡេង 30W sound system និង Dolby Audio ផងដែរ។ ប្រព័ន្ធប្រតិបត្តិការ  Android 11 នៅលើទូរទស្សន៍  Acer TVs  នេះនាំយកនូវកម្មវិធីជាច្រើនដូចជា Netflix, Prime Video, Google Play, FastCast, Disney+Hotstar និង Smart Player ផងដែរ។ វាក៏មាន  Voice-enabled remote សម្រាប់បញ្ជាជាសំឡេងបានថែមទៀត។ សម្រាប់ម៉ូឌែល 32-inch  មាន 1.5GB/8GB RAM/Storage  ខណៈពេលដែលម៉ូឌែលផ្សេងមាន 2GB/16GB RAM/Storage ៕

Leave a Reply

Your email address will not be published. Required fields are marked *