ព័ត៌មាន

Dell G16 Gaming Laptop កុំព្យូទ័រសមត្ថភាពដ៏ខ្លាំងក្លាក្នុងការលេងហ្គេម

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក  Dell ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីរបស់ខ្លួននោះគឺ Dell G16 Gaming laptop  ដែលមានអេក្រង់ទំហំ 16-inch ជាមួយនឹងកម្រិតភាពច្បាស់ 2,560 x 1,600 pixels និង 16:10 aspect ratio ។ អេក្រង់របស់កុំព្យូទ័រនេះមានកម្រិត  refresh rate  165Hz កម្រិតពន្លឺ​ 300 nits និងG-Sync ផងដែរ។

image

កុំព្យូទ័រ G16 នេះមានបន្ទះឈីប 12th-generation Intel Core i7 12700H processor រ៉េមទំហំ 16GB 4,800MHz DDR5 RAM និងម៉េមូរី  512GB storage ដល់ទៅ 2TB។ កុំព្យូទ័រនេះមាន  Thunderbolt 4 port, HDMI 2.1, 3x USB-A connections,headphone jack និង Ethernet port ។ វាក៏មានភ្ជាប់ជាមួយនឹង WiFi 6 និង Bluetooth 5.0 connectivity  ផងដែរ។  Dell 16 Gaming laptop នេះមាន RGB keyboard និងមានតម្លៃចាប់ពី $1,400៕