ព័ត៌មាន

LG Gram 2022 16″ 2-in-1 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវ Stylus Pen ដ៏ទាន់សម័យ

ថ្មីៗនេះ ក្រុមហ៊ុន LG ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ  LG Gram 2022 របស់ខ្លួនដែលមាន ៤ ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើស  LG Gram 17, LG Gram 16,LG Gram 16T90Q-2in1 និង LG Gram 14 ។ កុំព្យូទ័រ LG G-Series បំពាក់នូវបន្ទះឈីប Intel Core CPU ជំនាន់ទី ១២ ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ  LPDDR5 RAM  និង Gen4 NVMe SSDs ដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ ២២% ។

 image

អេក្រង់របស់វាមានកម្រិត  WQXGA (2,560 x 1,600) IPS កម្រិត  16:10 aspect ratio និង 99% DCI-P3 color gamut ផងដែរ។ កុំព្យូទ័រLG Gram 2022 នេះប្រើប្រាស់នូវ  face-log-in សម្រាប់វីដេអូខល និង Full HD webcams ផងដែរ។ សម្រាប់កុំព្យូទ័រ LG Gram 2-in-1 16-inch នេះក៏មានភ្ជាប់ជាមួយនឹង sketching  និង note-taking software និង  LG Stylus Pen (Wacom AES 2.0) ថែមទៀត៕