ព័ត៌មាន

ViewSonic XG2431 24” FHD ម៉ូនីទ័រលេងហ្គេមដ៏ខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា ViewSonic  ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេម 24-inch full HD ស៊េរីថ្មីដែលមានរូបរាងស្រស់ស្អាត ហើយវាក៏មាន  adaptive sync ដែលផ្តល់នូវកម្រិត  refresh rates ផ្សេងៗគ្នាផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានកម្រិតភាពច្បាស់ 1080p FHD ហើយវាក៏មានបច្ចេកវិទ្យា  ViewSonic’s PureXP  ផងដែរ។ ម៉ូនីទ័រ XG2431 នេះទទួលបាននូវវិញ្ញាបនបត្រ VESA Display HDR 400  និង BlurBusters 2.0  ។

 image

ម៉ូនីទ័រនេះមាន 16:9 aspect ratio និងមានរន្ធភ្ជាប់ដូចជា HDMI, USB និងaudio output ។ បន្ថែមពីនេះទៀតនោះ វាក៏មាន  Blue Light Filter ដែលកាត់បន្ថយនូវពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកថែមទៀតផង៕