ព័ត៌មាន

កម្មវិធី Apps ជាង 3200 បែកធ្លាយនូវ Twitter API keys ខណៈពេលដែលគណនីខ្លះក៏ត្រូវហេគឃ័រលួច

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺណិតរកឃើញនូវកម្មវិធីច្រើនជាង 3,207 ដែលបែកធ្លាយនូវ Twitter API keys ជាសាធារណៈ ហើយវាក៏អនុញ្ញាតអោយហេគឃ័រអាចលួចយកនូវគណនីអ្នកប្រើប្រាស់ Twitter ដែលពាក់ព័ន្ធទៅនឹងកម្មវិធី Apps នេះ។

image

ការរកឃើញនេះគឺចេញពីក្រុមហ៊ុនសុវត្ថិភាព CloudSEK ដែលរកឃើញនូវ  Twitter API (Consumer Key និង  Consumer Secret) នៃកម្មវិធីចំនួន 3,207 នេះ។ នៅពេលដែលភ្ជាប់នូវកម្មវិធី Apps នេះនៅលើទូរស័ព្ទជាមួយនឹង  Twitter នោះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីនឹងផ្តល់នូវ authentication keys ឬ tokens ដែលអនុញ្ញាតអោយ Apps របស់ពួកគេអាចភ្ជាប់ទៅកាន់  Twitter API បាន។

នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់គណនី Twitter ជាមួយនឹងគណនី Apps នេះ សម្រាប់ keys នេះអាចអនុញ្ញាតអោយ Apps នេះដើរតួជាអ្នកប្រើប្រាស់បានដូចជាសម្រាប់ធ្វើការ login ចូលទៅក្នុង Twitter ការបង្ហោះសារ និងការផ្ញើរសារផ្ទាល់ផងដែរ។ ការចូលទៅកាន់  authentication keys ទាំងនេះអនុញ្ញាតអោយហេគឃ័រអាចភ្ជាប់ទំនាក់ទំនងជាអ្នកប្រើប្រាស់នៅលើ Twitter បាន៕