ព័ត៌មាន

Asus ROG Zephyrus G14 (2022) កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីសមត្ថភាពខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Asus ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ ROG Zephyrus G14 series ដែលប្រើប្រាស់នូវបន្ទះឈីប Ryzen 6000 series processors និងក្រាហ្វិកកាត Radeon 6000 series GPUs ចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD ។ កុំព្យូទ័រ G14 នេះមានអេក្រង់ 14-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 2K+, 120Hz refresh rate, 3ms response time និងពន្លឺ 500 nits ។ កុំព្យូទ័រនេះមានកម្រិត 16:10 aspect ratio និងអេក្រង់ 91% screen-to-body ratio ។

image

អេក្រង់នេះមានកម្រិតសំឡេង  Dolby Vision, 100% DCI-P3 color coverage និង Pantone Validation ។ កុំព្យូទ័រនេះមានរ៉េមទំហំ  16GB  DDR5 4800MHz RAM (8GB onboard + 8GB SO-DIMM) និង 1TBPCIe 4.0 NVMe M.2 SSD ។ វាមានប្រព័ន្ធត្រជាក់ Vapor Chamber ។ សម្រាប់រន្ធផតរបស់វាមានដូចជា headphone jack, HDMI port, 2x  3.2 USB-A ports, 2x 3.2 USB-C ports និង  microSD card reader ។ កុំព្យូទ័រនេះមានទម្ងន់  1.7kg ហើយថាមពលថ្មរបស់វាប្រើប្រាស់បានយ៉ាងតិច 8 ម៉ោង៕