ព័ត៌មាន

Huawei MatePad Pro 11 2022 ថេប្លេតជំនាន់ថ្មីអេក្រង់កម្រិត 120Hz OLED

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវថេប្លេតជំនាន់ថ្មីនោះគឺ Huawei MatePad Pro 11 2022 ។ ថេប្លេត Huawei MatePad Pro 11 2022 នេះមានអេក្រង់ OLED ជាមួយនឹងរន្ធប្រហោង punch-hole ។ អេក្រង់នេះមានទំហំ 11-inch ជាមួយនឹងកម្រិតភាពច្បាស់ 2,560 x 1,600 pixels និង  120Hz refresh rate ។​ថេប្លេតនេះប្រើប្រាស់ជាមួយនឹងប៊ិច  stylus pen  ឬM-Pencil ។

 image

MatePad Pro 11 2022 នេះមានកម្រាស់ 5.9mm និងទម្ងន់ 449 g ។ ថេប្លេតនេះមាន 6 Speakers និង 4 Microphones ។ Huawei MatePad Pro 11 2022 នេះមានកាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយនឹង  8MP ultra-wide-angle lens ។វាមានកាមរ៉ាខាងមុខទំហំ 16MP ។ ថេប្លេត Huawei MatePad Pro 11 2022 នេះមានបន្ទះឈីប Snapdragon 870 និង Snapdragon 888 processor ។ វាមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ។ ថេប្លេតនេះមានថាមពលថ្មទំហំ 8,300mAh ជាមួយនឹង  66W fast charging . Huawei MatePad Pro 11 2022 នេះមានពណ៌ Crystal White, Galaxy Blue, Obsidian Blackនិង Jinbai ៕