ព័ត៌មាន

Huawei PixLab V1 ម៉ាស៊ីនព្រីនកូល័រដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 3.0

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនព្រីនកូល័រដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Huawei PixLab V1 និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 3.0 ។ ម៉ាស៊ីនព្រីននេះប្រើប្រាស់នូវ  3D Lut color tuning, color temperature follow-up និង  aperture grading ។

image

PixLab V1 ក៏ទ្រទ្រង់នូវមុខងារ AI handwriting erasing ថែមទៀត។ PixLab V1 អាចធ្វើការ Restore នូវពណ៌ដើមនៃរូបភាពនៅក្នុងពេលព្រីនរូបភាព ហើយវាក៏មានបច្ចេកវិទ្យា Hyper Terminal technology ដែលអនុញ្ញាតអោយអ្នកព្រីនចេញពីស្មាតហ្វូនបានផងដែរ។  PixLab V1 នេះក៏មានមុខងារ remote និង one-touch printing ផងដែរ៕