ព័ត៌មាន

Philips Portable Monitor ម៉ូនីទ័រឆ្លាតវៃងាយស្រួលក្នុងការចល័ត

ក្រុមហ៊ុនបច្ចេកវិទ្យា Philips ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រចល័តថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា 16B1P3302 Philips Portable Monitor ។ ម៉ូនីទ័រនេះមានអេក្រង់ទំហំ 15.6-inch 1920 x 1080-pixel IPS LED ។ វាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែនជាមួយនឹងអេក្រង់កម្រិតភាពច្បាស់ 16:9 Full HD និង75 Hz refresh rate។ វាក៏មានកម្រិតលំងាកដល់ទៅ  178°/178° viewing angles ។ អេក្រង់នេះមានកម្រិតពន្លឺ 250 cd/m2 និង contrast ratio700:1 ។

 image

ម៉ូនីទ័រនេះប្រើប្រាស់នូវ Type C និង  Type A connectors ។  Philips Portable Monitor នេះមានទម្ងន់ 1.03 kg (2.27 lbs) ហើយសាកថ្មតាមរយៈ 15 W  USB-C ។ វាមានវិមាត្រ 359 x 232 x 119 mm ។ ម៉ូនីទ័រនេះប្រើប្រាស់នូវកម្មវិធី SmartControl software រួមជាមួយនឹង  LowBlue Mode ។ ម៉ូនីទ័រ Philips Portable Monitor 16B1P3302 នេះមានតម្លៃប្រហែលជា 265$ ៕