ព័ត៌មាន

ដំណាក់កាលទី២ នៃការរីកចម្រើនរបស់ realme៖ ផែនការយុទ្ធសាស្រ្តធម្មតាជាងមុន ប៉ុន្តែមានគោលដៅទទួលបានជោគជ័យសម្រាប់អ្វីដែលយើងបានបញ្ចេញនៅលើទីផ្សារ

ដូចតាមដែលយើងដឹងមកថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំណែកទីផ្សារសកលរបស់ realme នៅតែបន្តកើនឡើង ហើយការលក់ផលិតផលរបស់វានៅតែបន្តកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2022 realme បានកើនឡើង 13% នៅទូទាំងពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើឱ្យមាននិន្នាការពេញនិយមនៅក្នុងទីផ្សារចំនួន 14 ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបមួយចំនួន កាន់កាប់ចំណែកទីផ្សារបានដល់ TOP5 ជាមួយនឹងអត្រាកំណើនសរុប 177%។ ទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានដំណើរការល្អ ដោយប្រទេសឥណ្ឌាកាន់កាប់ 16% នៃចំណែកទីផ្សារ ហើយឈានចូល TOP 3 នៅឆ្នាំនេះ។ អាមេរិកខាងត្បូង អាស៊ីកណ្តាល និងទីផ្សារផ្សេងទៀតទទួលបានជោគជ័យដោយកាន់កាប់ចំណែកទីផ្សារ TOP5 នៅក្នុងប្រទេសម៉ារ៉ុក ប៉េរូ អេហ្ស៊ីប និងប្រទេសដទៃទៀត។

  image

ដំណាក់កាលទី 2 នៃយុទ្ធសាស្រ្តទីផ្សារ

ការធ្វើទីផ្សារជាមួយនឹងភាពយូរអង្វែង និងផ្តោតលើយុទ្ធសាស្ត្រហាង ដែលយុទ្ធសាស្រ្តរយៈពេលខ្លីត្រូវបានទម្លាក់ចោល ហើយធ្វើការស្តារទីផ្សារក្នុងដំណាក់កាលទី២ ដែលនឹងរក្សារតុល្យភាពនៃការកើនឡើងភាពពេញនិយមឡើងវិញនៅឆ្នាំបន្ទាប់។ ដោយសុទិដ្ឋិនិយមអំពីឧស្សាហកម្មស្មាតហ្វូន ស្ថានភាពបច្ចុប្បន្នតម្រូវឱ្យក្រុមហ៊ុនផលិតធ្វើការកែតម្រូវឱ្យបានឆាប់រហ័ស និងផ្តោតលើភាពយូរអង្វែង។ សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍៖ ការផ្លាស់ប្តូរគំរូទីផ្សារ ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសមាមាត្រតម្លៃ គុណភាព និងប្រតិបត្តិការគំរូពាណិជ្ជកម្មតាមអេឡិចត្រូនិក។

 image

យុទ្ធសាស្រ្ត realme ក្នុងទីផ្សារប្រទេសកម្ពុជា

នៅក្នុង​ទីផ្សារ​ក​ម្ពុជាក្នុងឆ្នាំ ២០២២ ដើមឆ្នាំ ឆមាសទី១ realme​ បាននាំមកនូវស្មាតហ្វូន realme C35 ដែលជាម៉ូឌែលពេញនិយមបំផុត និងលក់ដាច់បំផុតផងដែរ។ ហើយក្នុងឆមាសទី២​ នេះ realme នឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មី មួយទៀតដើម្បីស្នងដំណែងនៃភាពជោគជ័យ realme C35 ។ realme ក៏បានប្តេជ្ញាក្នុងការដណ្តើមយកចំណាត់ថ្នាក់ទី៣ ក្នុងទីផ្សារប្រទេសកម្ពុជា។ realme នឹងផ្តោតលើគុណភាពផលិតផល និងនិន្នាការទីផ្សារក្នុងប្រទេសកម្ពុជា។

image

ដោយឡែកចំពោះ Number Series វិញ realme ដាក់ផែនការក្នុងការកែប្រែ អភិវឌ្ឍថ្មីទាំងស្រុង ចំពោះ realme 10 Series ដែល Number Series នេះតែងតែនាំមកជាមួយនូវបច្ចេកវិទ្យាថ្មីប្លែក មុខងារពិសេសៗ ជាច្រើនផងដែរ។ ចំណែក realme GT Series នឹងកាន់តែពិសេស ដោយមានការផ្តោតលើអ្នកគាំទ្រដែលចង់បានកម្លាំងម៉ាស៊ីនខ្លាំង និងក្រុមអ្នកលេងហ្គេមGaming Community

ក្នុងនាមជាម៉ាកយីហោដែលផ្តោតលើយុវវ័យ Realme មានគោលបំណងផ្តល់នូវ Smartphone ដែលមានដំណើរការឈានមុខ និងកំណត់និន្នាការនៃការរចនាទាន់សម័យ ក្នុងតម្លៃសមរម្យ។ ជាមួយនឹងគោលគំនិត “Keep It Real” realme តែងតែផ្តោតលើអ្នកគាំទ្រ សហគមន៍អ្នកគាំទ្រ និងបេសកកម្មក្នុងការផ្តល់ នូវសក្កដានុពលដល់យុវជនជំនាន់ក្រោយ។

  image

realme កម្ពុជាក៏ត្រៀមយុទ្ធសាស្រ្តក្នុងការក៏កសាងទីផ្សារឲ្យកាន់តែរឹងមាំ ឲ្យកាន់តែស៊ីជម្រៅ ក្នុងទីផ្សារប្រទេសកម្ពុជា៕