ព័ត៌មាន

ASUS Zenbook 17 Fold OLED កុំព្យូទ័រអេក្រង់បត់បានដ៏ខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មី ASUS Zenbook 17 Fold OLED នៅក្នុងព្រឹត្តិការណ៍ IFA 2022 ដែលមានអេក្រង់បត់បានហើយអ្នកប្រើប្រាស់អាចប្រើជាថេប្លេត កុំព្យូទ័រ Notebook ឬ Desktop PC បានផងដែរ។ Zenbook 17 Fold OLED នេះមានអេក្រង់បត់បានទំហំ 17.3-inch OLED ជាមួយនឹងកម្រិតភាពច្បាស់​ 2560 x 1920 pixels, aspect ratio 4:3 និងពន្លឺ 500 nits ។

image

កុំព្យូទ័រនេះប្រើប្រាស់ជាមួយនឹង Bluetooth keyboard ហើយវាអាចប្រើប្រាស់ជា Desktop PC បាន។ នៅពេលដែលបត់ កុំព្យូទ័រនេះមានអេក្រង់ 12.5-inch Full HD ជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1080 pixels ។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 OS ។ Zenbook 17 Fold OLED នេះប្រើប្រាស់នូវបន្ទះឈីប  12th generation Intel i7-1250U processor, Iris Xe graphics, 16 GBLPDDR5 RAM និង  1 TB M.2 NVMe PCIe 4.0 SSD storage ។ Zenbook 17 Fold OLED នេះមានថាមពលថ្ម 4-cell ដែលអាចប្រើប្រាស់បានជិត 10 ម៉ោង និងទ្រទ្រង់នូវបច្ចេកវិទ្យា  65W charging ។ កុំព្យូទ័រនេះមានពណ៌ Tech Black និងតម្លៃ $3,499 ៕