ព័ត៌មាន

Lenovo Glasses T1 វ៉ែនតាឆ្លាតវៃប្រើប្រាស់បានជាមួយនឹងកុំព្យូទ័រ និងស្មាតហ្វូន

ខណៈពេលដែលក្រុមហ៊ុនជាច្រើនកំពុងតែធ្វើការនៅលើ AR glasses នោះ ក្រុមហ៊ុន Lenovo ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវវ៉ែនតាថ្មីនោះគឺ Lenovo Glasses T1 នៅក្នុងព្រឹត្តិការណ៍  IFA ។ វ៉ែនតានេះប្រើប្រាស់នូវកញ្ចក់ Micro-OLED ជាមួយនឹងកម្រិតភាពច្បាស់  Full HD1920 x 1080 pixels ។ វាក៏មានភ្ជាប់ជាមួយនឹង speakers ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រ TUV Low Blue Light ថែមទៀត។

 image

វ៉ែនតានេះអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ជាច្រើនទៀតផងដែរ។ Lenovo Glasses T1 នេះប្រើប្រាស់នូវ USB-C ហើយវាអាចប្រើជាមួយនឹង Windows, Mac និងស្មាតហ្វូន Android បាន។ ក្រុមហុននេះក៏ផ្តល់ជូននូវ Lightning adapter សម្រាប់ប្រើប្រាស់ជាមួយនឹង iPhones ផងដែរ៕