ព័ត៌មាន

Lenovo ThinkPad X1 Fold Gen 2 កុំព្យូទ័របត់បានដ៏ទំនើបទាន់សម័យ

កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Lenovo បានប្រកាសបង្ហាញនូវកុំព្យូទ័រ ThinkPad X1 Fold ដែលជាកុំព្យូទ័រដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់បត់បាន។ ពេលនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវ version ថ្មីដែលមានឈ្មោះហៅថា Lenovo ThinkPad X1 Fold Gen 2 ។ កុំព្យូទ័រនេះប្រើប្រាស់នូវអេក្រង់បត់បាន​16.3-inch foldable Samsung OLED ជាមួយនឹងកម្រិតអេក្រង់ 2024 x 2560 pixels ។

 image

វាមានកម្រិតពន្លឺ 600nit brightness, 100% DCI-P3, Dolby Vision និង One-cell Touch ជាមួយនឹងការទ្រង់នូវប៊ិចថែមទៀត។ នៅពេលដែលបត់ កុំព្យូទ័រនេះមានអេក្រង់ទំហំ 12-inch ហើយវាអាចប្រើប្រាស់បានជាមួយនឹង Bluetooth keyboard ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel 12th generation U-series Core i5 និង  Core i7 vPro processors ។ វាមានរ៉េមទំហំ 32GBLPDDR5 RAM និង 1TB SSD ។ វាមាន 3x  USB Type-C ports ។

កុំព្យូទ័រនេះមាន 3x speakers ជាមួយនឹង Dolby Atmos ។ កុំព្យូទ័រនេះប្រើប្រាស់នូវកាមេរ៉ា  5-megapixel RGB+IR ជាមួយនឹង  Intel VSC (Visual Sensing Controller) សម្រាប់ការពារសុវត្ថិភាព។ វាក៏អាចប្រើប្រាស់ជា  landscape, portrait, laptop mode ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ Bluetooth 5.2 និងសាកថ្មតាមរយៈ USB Type-C ។ វាក៏ឆ្លងកាត់នូវវិញ្ញាបនបត្រ MIL-STD-810H ស្តង់ដារយោធាបង្ហាញអំពីភាពធន់របស់វាផងដែរ។ កុំព្យូទ័រ​ Lenovo ThinkPad X1 Fold Gen 2 នេះមានតម្លៃ $2,499 ៕